Back to Top
  • LOVE THE LORD YOUR GOD

  • LOVE THE LORD YOUR GOD

  • LOVE THE LORD YOUR GOD

ព្រះបន្ទូល ទ្វារចង្អៀត និង ទ្វារទូលាយ

 




ដោយសារតែសេចក្ដីស្រលាញ់ ទើបព្រះជាម្ចាស់បានប្រទានព្រះរាជបុត្រាទ្រង់មកផែនដីនេះ។ ព្រះអង្គយាងមកពីព្រោះដោយសារតែអំពើបាប របស់មនុស្សលោកនៅលើផែនដីនេះ។ ព្រះយេស៊ូវបានមានបន្ទូលថា៖

ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន‌វិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ។”

‭‭ម៉ាថាយ‬ ‭7‬:‭13‬-‭14‬ ពគប‬

ទ្វារចង្អៀត នៅពេលនេះ ព្រះអង្គចង់មានបន្ទូល អំពីការស្វែងរកព្រះអង្គ និងសេចក្តីពិត ដែលព្រះអង្គបានបង្រៀនដល់មនុស្សលោក ដែលចង់បានសេចក្ដីសុខសាន្ដពិតប្រាកដ។ ដូច្នេះអ្នកដែលដើរតាមព្រះអង្គ គឺត្រូវលះបង់លោកិយ៍នេះចោល មិនថាទ្រព្យសម្បត្តិ របស់ទ្រព្យអ្វីទេ រាប់ទាំងសាច់ញាតិបងប្អូនជាដើម ហើយពួកគេត្រូវ ថ្វាយបង្គំព្រះអង្គ អានព្រះបន្ទូលព្រះអង្គ ជាប្រចាំ ហើយត្រូវបម្រើព័ន្ធកិច្ចផ្សេងៗ ដើម្បីព្រះរាជព្រះអង្គជាដើម។ ដូច្នេះពិបាកណាស់សម្រាប់ពួកអ្នកដែលស្រឡាញ់ផែនដីនេះ ដែលពួកគេស្រលាញ់អំពើរបាប ហើយលះបង់នគរស្ថានសួគ៌ចោល។

ទ្វារទូលាយ ព្រះអង្គមានបន្ទូល ពីអ្នកដែលស្រលាញ់ផែនដី និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយមិនព្រមប្រែចិត្តទទួលជឿ និងដើរតាមព្រះជាម្ចាស់ ពួកគេស្រលាញ់ ការផឹកស៊ី កំផិតក្បត់ ច្រណែនឈ្នានីសគ្នា សម្លាប់គ្នា ជេរប្រមាថគ្នា គោរពរូបព្រះ និងរបស់ផ្សេងៗ ដែលនាំអោយគេហិនវិនាស ដល់ជីវិត និងវិញ្ញាណ របស់ពួកគេជាដើម ។ល។ ដូច្នេះពួកគេ ពិបាកនិងដើរចូលនគរព្រះខ្លាំងណាស់ ហើយពួកគេនិងប្រឈមមុខធ្លាក់ចូលទៅក្នុងបឹងភ្លើងដែលឆេះអសកល្បជានិច្ទ នៅថ្ងៃព្រះអម្ចាស់យាងមកម្ដងទៀត ដើម្បើជំនុំជំរះផែនដីនេះ។

ពិតណាស់ ព្រះអង្គមានបន្ទូលមិនខុសឡើយ បច្ចុប្បន្ននេះមនុស្សចូលចិត្តធ្វើរឿងអាក្រក់ៗ ច្រើនជាងដើរតាមព្រះបន្ទូលព្រះ ដែលបានបង្រៀនអោយចេះស្រលាញ់គ្នា ចេះលើកទឹកចិត្តគ្នា និងស្ដាប់បង្គាប់ទ្រង់។

មនុស្សចូលចិត្តរឿងសប្បាយ សប្បាយ ដូចជា ផឹកស៊ីប្រមឹកជ្រុល កំផិតសហាយស្មន់ កាប់ចាក់ មិនដឹងខ្ពស់ទាប ជាដើម ។ល។

ប្រសិនបើលោកអ្នកចង់បានសេចក្តីសុខសាន្ដពិតប្រាកដ និងជីវិតអស់កល្ប សូមសម្រេចចិត្តជឿព្រះយេស៊ូវឥឡូវនេះ។


0comments

Post a Comment